សកម្មភាពចុះពិនិត្យ និងជំរុញការដាំដុះដំណាំបន្លែរបស់សម្បទាននិកចំនួន ១៣ គ្រួសារ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់

ចេញ​ផ្សាយ​ 26 Jan 2023
5733
នៅថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង LASED III ដឹកនាំដោយលោក ឆែ ពេជ្រ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារ បានចុះពិនិត្យ និងជំរុញការដាំដុះដំណាំបន្លែរបស់សម្បទាននិកចំនួន ១៣ គ្រួសារ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។ បានពិភាក្សា និងណែនាំកសិករ៖
- បច្ចេកទេសរៀបចំដីសម្រាប់ដាំដុះដំណាំ
- ការលើករងដំណាំ បណ្តុះកូនដំណាំ ដើម្បីដាំដុះបន្ត និងការថែទាំដំណាំ។