កម្មវិធីថ្ងៃទី ២
ខេត្តរតនគិរី៖ ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ផ្នែកផ្សព្វផ្សាយ និងផ្នែកសុខភាពសត្វ និងបសុព្យាបាល បានចុះមកភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដេីម្បីរៀបចំជ្រេីសរេីស ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារសុខភាពសត្វភូមិ ដោយមានការចូលរួម ប្រធានសហគមន៍ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មេភូមិ អនុភូមិ ជំនួយការភូមិ ប្រធានសហគមន៍ ប្រជាជនក្នុងសហគមន៍ សរុបអ្នកចូលរួម ៥៧នាក់ ស្រី ២៨នាក់។
ក្រោយលទ្ធផលនៃការបោះឆ្នោត សម្រេចបានដូចខាងក្រោម៖
-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ (ជ្រេីសរេីសយកចំនួន ០២នាក់)
១- សាន រឿន ភេទ ប្រុស
២- ចង កាត់ ភេទ ប្រុស
-ភ្នាក់ងារពេទ្យសត្វភូមិ (ជ្រេីសរេីសយកចំនួន ០២នាក់)
១- តាល់ ចាឡាត់ ភេទ ប្រុស
២- តាងហាល ភាព ភេទ ប្រុស