ខេត្តមណ្ឌលគិរី៖ ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ផ្នែកផ្សព្វផ្សាយ និងផ្នែកសុខភាពសត្វ និងបសុព្យាបាល បានចុះមកភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដេីម្បីរៀបចំជ្រេីសរេីស ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារសុខភាពសត្វភូមិ ដោយមានការចូលរួមពី ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានសហគមន៍ ប្រជាជនក្នុងសហគមន៍ សរុបអ្នកចូលរួម ២៩នាក់ ស្រី ១៥នាក់។
ដំណេីរការជ្រេីសរេីស ធ្វេីឡេីងដោយការបោះឆ្នោតមានបេក្ខភាពឈរឈ្មោះដូចខាងក្រោម៖
-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ មានចំនួន ០៣នាក់ ស្រី ០២នាក់
១.ឈឺន កំសត់ ភេទ ប្រុស
២. ឡូញ ស្រីចៀន ភេទ ស្រី
៣. មឿន ស្រីយ៉ា ភេទ ស្រី
-ភ្នាក់ងារសុខភាពសត្វភូមិ មានចំនួន ០៥នាក់ ស្រី ០នាក់
១. ទូច តាក់ ភេទ ប្រុស
២. ច្រាញ កាន់ ភេទ ប្រុស
៣. ប៊ីល ថម ភេទ ប្រុស
៤. ស្រេីត រិន ភេទ ប្រុស
៥. មេីប តាក់ ភេទ ប្រុស
លទ្ធផលនៃការជ្រេីសរេីស សម្រេចបានដូចខាងក្រោម៖
-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ (ជ្រេីសរេីសយកចំនួន ០២នាក់)
១- ឡូញ ស្រីចៀន ភេទ ស្រី
២- មឿន ស្រីយ៉ា ភេទ ស្រី
-ភ្នាក់ងារពេទ្យសត្វភូមិ (ជ្រេីសរេីសយកចំនួន ០២នាក់)
១- ស្រេីត រិន ភេទ ប្រុស
២- មេីប តាក់ ភេទ ប្រុស