សម្របសម្រួលផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិត ជូនសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី

ចេញ​ផ្សាយ​ 06 Jan 2023
5662
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម នៃគម្រោងLASED III បានចុះសម្របសម្រួលផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិត ជូនសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរីដែលមានអ្នកចូលរួមពីមេភូមិ អនុភូមិ ថ្នាក់ដឹកនាំសហគមន៍ និងកសិករជាសមាជិកសរុប៤០នាក់ ក្នុងនោះនារី១៩។
គោលបំណងនៃការផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិត គឺ÷
១.ធ្វើឱ្យកសិករក្នុងមូលដ្ឋានមានការយល់ដឹងអត្ថប្រយោជន៍នៃការចងក្រងក្រុមផលិត។
២. មានការស្ម័គ្រចិត្តក្នុងចូលជាសមាជិកក្រុម
៣. លើកកម្ពស់ទីផ្សារផលិតផលខ្លួន តារយ:ការរៀបចំផែនការផលិតកម្ម និងយន្តការផ្សារភ្ជាប់ទីផ្សារ
៤. ចែករំលែកបច្ចេកទេស និងពត៌មានទីផ្សារ