ខេត្តរតនគិរី៖ ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ផ្នែកផ្សព្វផ្សាយ និងផ្នែកសុខភាពសត្វ និងបសុព្យាបាល បានចុះមកភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដេីម្បីផ្សព្វផ្សាយនិតីវិធី និងលក្ខណៈវិនិច្ឆ័យនៃការជ្រេីសរេីស ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារសុខភាពសត្វភូមិ ដោយមានការចូលរួម ប្រធានសហគមន៍ អនុភូមិ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាជនក្នុងសហគមន៍ សរុបអ្នកចូលរួម ៤៩នាក់ ស្រី ១៩នាក់។