ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម នៃគម្រោងLASED III បានចុះសម្របសម្រួលផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិត ជូនសហគមន៍ជនជាតិដើមភាគតិចកាតូត ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន្ត ខេត្តស្ទឹងត្រែងដែលមានអ្នកចូលរួមពីមឹភូមិកាតូត ថ្នាក់ដឹកនាំសហគមន៍ និងកសិករជាសមាជិកសរុប៤០នាក់ ស្រ្តី២៤នាក់។
គោលបំណងនៃការផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិត គឺ÷
១.ធ្វើឱ្យកសិករក្នុងមូលដ្ឋានមានការយល់ដឹងអត្ថប្រយោជន៍នៃការចងក្រងក្រុមផលិត។
២. មានការស្ម័គ្រចិត្តក្នុងចូលជាសមាជិកក្រុម
៣. លើកកម្ពស់ទីផ្សារផលិតផលខ្លួន តារយ:ការរៀបចំផែនការផលិតកម្ម និងយន្តការផ្សារភ្ជាប់ទីផ្សារ
៤. ចែករំលែកបច្ចេកទេស និងពត៌មានទីផ្សារ។