ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ផ្នែកផ្សព្វផ្សាយ និងផ្នែកសុខភាពសត្វ និងបសុព្យាបាល បានចុះមកភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដេីម្បីផ្សព្វផ្សាយនិតីវិធី និងលក្ខណៈវិនិច្ឆ័យនៃការជ្រេីសរេីស ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារសុខភាពសត្វភូមិ ដោយមានការចូលរួមពីប្រធានសហគមន៍ ប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាជនក្នុងសហគមន៍ សរុបអ្នកចូលរួម ៤០នាក់ ស្រី ១៣នាក់។
------------------
ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម
លក្ខណៈវិនិច្ឆ័យនៃការជ្រេីសរេីស
-មានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ឆ្នាំឡេីង
-ចេះអាន និងសរសេរភាសាខ្មែរ
-មានទីលំនៅពិតប្រាកដ
-ជាកសិករឆ្នេីម កសិករគម្រូ អ្នកលក់ធាតុចូល អ្នកប្រមូលទិញ
-ជាកសិករ ឬអាជីវករដែលមានចំណេះដឹង បទពិសោធន៍ និងជោគជ័យលេីអាជីវកម្មកសិកម្ម
-ស្ម័គ្រចិត្តបម្រេីការងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយសហគមន៍មូលដ្ឋាន
-ស្រ្តីត្រូវបានលេីកទឹកចិត្ត និងផ្តល់អាទិភាព
-មានទីតាំងសម្រាប់ធ្វេីបទបង្ហាញ។
ភ្នាក់ងារសុខភាពសត្វភូមិ
លក្ខណៈវិនិច្ឆ័យនៃការជ្រេីសរេីស
-ចេះអាន ចេះសរសេរ ចេះគិតលេខ
-មានសុខភាពល្អ អាចបំពេញការងារបាន
-មានអាយុចាប់ពី ១៨ឆ្នាំឡេីង
-មានសញ្ជាតិខ្មែរ
មានលំនៅដ្ឋានច្បាស់លាស់ក្នុងមូលដ្ឋាន និងស្ម័គ្រចិត្តបម្រេីការងារផលិតកម្ម និងបសុព្យាបាលនៅមូលដ្ឋាននោះ។