កិច្ចប្រជុំដើម្បីពិនិត្យមើលលើផែនការថវិកាប្រចាំឆ្នាំ២០២៣ (AWPB 2023) និង ផែនការសកម្មភាព ឆ្នាំ២០២៣ (PIP 2023)

ចេញ​ផ្សាយ​ 06 Jan 2023
5672
ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលលើផែនការថវិកាប្រចាំឆ្នាំ២០២៣ (AWPB 2023) និង ផែនការសកម្មភាព ឆ្នាំ២០២៣ (PIP 2023) ដោយមានការចូលរួមពីមន្រ្តីអនុវត្តគម្រោង ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន សរុបអ្នកចូលរួមសរុប ៧១នាក់ ស្រី០៩នាក់ នៅសាលប្រជុំលឿងរាជ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom។