វគ្គតម្រង់ទិសបច្ចេកទេសស្តីពី ”ការរៀបចំបង្កើត និងចុះបញ្ជីសម្រាប់សហគមន៍កសិកម្ម និងការចងក្រងផលិតកម្ម”

ចេញ​ផ្សាយ​ 24 Nov 2022
5706

ក្រុមការងារទទួលបន្ទុកសហគមន៍កសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំវគ្គតម្រង់ទិសបច្ចេកទេសស្តីពី ”ការរៀបចំបង្កើត និងចុះបញ្ជីសម្រាប់សហគមន៍កសិកម្ម និងការចងក្រងផលិតកម្ម” ដល់មន្ត្រីថ្នាក់មូលដ្ឋាន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។

វគ្គតម្រង់ទិសបច្ចេកទេសខាងលើ មានការចូលរួមពីប្រធានក្រុមការងារជនបង្គោល មន្ត្រីអនុវត្តន៍គម្រោង និងមន្ត្រីសហការណ៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ០៩ មានដូចជា៖ ខេត្តកំពង់ធំំ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមចំនួន ៣៦នាក់។

វគ្តនេះដែរផ្តោតសំខាន់ទៅលើ៖
  -គោលគំនិតសហគមន៍កសិកម្ម
  -ច្បាប់ស្តីពីសហគមន៍កសិកម្ម
  -គោលការណ៍ណែនាំនីតិវិធីបង្កើត និងចុះបញ្ជីសហគមន៍កសិកម្ម
  -នីតិវិធីចងក្រងក្រុមផលិត
  -នីតិវិធីបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្ម
  -នីតិវិធីបង្កើត និងចុះបញ្ជីសម្ព័ន្ធសហគមន៍កសិកម្ម
  -លក្ខន្តិកៈគម្រូ និងបទបញ្ជាផ្ទៃក្នុងគម្រូសម្រាប់សហគមន៍កសិកម្ម
  -លក្ខន្តិកៈគម្រូ និងបទបញ្ជាផ្ទៃក្នុងគម្រូសម្រាប់សហភាពសហគមន៍កសិកម្ម
  -ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងគម្រូក្រុមផលិត។