នៅថ្ងៃសុក្រ ១១កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ឆែ ពេជ្រ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារ បានដឹកនាំមន្ដ្រីចំនួន ០៤រូប ស្រី ០១រូប
ចុះទៅទីតាំងដីសម្បទានគម្រោងLASED II ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដើម្បីចុះសម្ភាសន៍ និងប្រមូលទិន្នន័យ ក្រុមទុនបង្វិល និងការអង្កេតសហគមន៍កសិកម្ម ក្នុងគោលបំណង៖
-ប្រមូលព័ត៌មានពីដំណើរការនៃការប្រើប្រាស់ទុន
-មុខរបររបស់សមាជិកក្រុម
-តម្រូវការ បញ្ហាប្រឈម និងសំណូមពរ។
ហើយជាលទ្ធផលធ្វើសម្ភាសន៍បានចំនួន ១០ ក្រុម ក្រុមទុនបង្វិលចំនួន ៩ក្រុម អ្នកចូលរួម ១២នាក់ ស្រី ៩នាក់ និងសហគន៍កសិកម្ម ១ នាក់ ស្រី ០នាក់។