ព្រឹកថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២
ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នៃក្រសួងកិសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក សាម៉េង កែវមុនីន ប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំណែនាំ កម្រងសំនួរទៅដល់មន្រ្តីអនុវត្តគម្រោងទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ សំនួរដែលត្រូវបានធ្វើបទបង្ហាញរួមមាន៖
១. សំនួរភ្នាក់ងារផ្សព្វផ្សាយភូមិ (VEW) បង្ហាញដោយលោក សេក សំអុន
២. សំនួរនៃការអង្កេតទិន្នន័យសហគមន៍កសិកម្ម បង្ហាញដោយលោក ស៊ឹម បូរាមី
៣.សំនួរនៃការអង្កេតទិន្នន័យការប្រើប្រាស់ទុនបង្វិល បង្ហាញដោយលោក ស៊ឹម បូរាមី
៤. សំនួរការវាយតម្លៃតម្រូវការវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងជីជាតិដីអោយមាននិរន្តរភាព និងការអនុវត្តកសិកម្មអភិរក្ស បង្ហាញដោយលោក ឆិល ឆេន
៥. សំនួរភ្នាក់ងារពេទ្យសត្វភូមិ (VAHW) បង្ហាញដោយលោក សេក សំអុន។
បន្ទាប់ពីបទបង្ហាញសំនួរត្រូវបានបញ្ចប់ ក្រុមការងារបានចូលរួមជាមតិយោបល់កែសម្រួល និងសួរសំនួរមកក្រុមការងារថ្នាក់កណ្តាលពន្យល់បន្ថែម លេីចំណុចមួយចំនួន។ ស្របគ្នានេះផងដែរ ក្រុមការងារបានពិភាក្សា និងលេីកផែនការដែលត្រូវចុះអនុវត្តការងារដូចខាងក្រោម៖
១. ខេត្តត្បូងឃ្មុំ ១៤/១១/២០២២ ដល់ ១៨/១១/២០២២
២. ខេត្តកំពង់ធំ ១៤/១១/២០២២ ដល់ ១៨/១១/២០២២
៣. ខេត្តក្រចេះ ១៤/១១/២០២២ ដល់ ១៨/១១/២០២២
៤. ខេត្តកំពង់ឆ្នាំង ១០/១១/២០២២ ដល់ ១៨/១១/២០២២
៥. ខេត្តកំពង់ស្ពឺ ០២/១១/២០២២ ដល់ ០៦/១១/២០២២។
កិច្ចប្រជុំនេះមានការចូលរួមទាំងមន្រ្តីថ្នាក់កណ្តាលដោយផ្ទាល់ និងមន្ត្រីថ្នាក់មូលដ្ឋានចូលរួមតាមប្រព័ន្ធ Zoom។ អ្នកចូលសរុបចំនួន ២៨នាក់ ស្រី ០៤នាក់។