ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំក្រុមការងារអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកម្មវិធីដំណើរទស្សន:កិច្ចរបស់លោក Ulrich Schmitt នាយកប្រតិបត្តិ នៃធនាគារពិភពលោកទៅទីតាំងសហគមន៍ជនជាតិដើមភាគតិចភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី ក្នុងគម្រោងឡាសិត៣ ដែលមានចំនួន១០០គ្រួសារ សមាជិក៤១៦រូប ស្ត្រី២៦៨រូប និងមានផ្ទៃដីកសិកម្មសរុប ២៤៨.៤៣ហិកតា ដោយមានដាំដំណាំ ចន្ទី ស្រូវ ដំឡូងមី សណ្តែក ក្នុងនោះមានដំណាំចន្ទី ប្រមាណ៧០ភាគរយនៃផ្ទៃដីកសិកម្ម។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងឡាសិត ៣, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Ulrich Schmitt នាយកប្រតិបត្តិនៃធនាគារពិភពលោក និងមានការចូលរួមពីឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី លោក លោកស្រីប្រតិភូមអមដំណើរមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដី នគរូបនីកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក ក្រុមការងារសាលាខេត្ត ស្រុក ឃុំ និងសហគមន៍។
កម្មវិធីទី២
ខេត្តមណ្ឌលគិរី
ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការស្រង់ទិន្នន័យការគាំពារសង្គមនិងបរិស្ថាន និងការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច
ដែលដឹកនាំដោយ ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី ឯកឧត្តម ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីលោក លោកស្រីប្រតិភូមអមដំណើរមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក ក្រុមការងារសាលាខេត្ត ស្រុក និងឃុំ។