ខេត្តស្ទឹងត្រែង ៖
ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
កម្មវិធីទី១. ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (ឡាសិត ៣) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី របាយការណ៍ វឌ្ឍនៈភាពការងារទីតាំងដីសម្បទានសង្គមកិច្ច ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងឡាសិត ៣ ដោយមានការការចូលរួមពីលោក Ulrich Schmitt នាយកប្រតិបត្តិនៃធនាគារពិភពលោក និងមានការចូលរួមពីឯកឧត្តម ប៉ែន លីណាត អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក លោកស្រីប្រតិភូមអមដំណើរមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក ក្រុមការងារសាលាខេត្ត ស្រុក និងឃុំ។
កម្មវិធីទី២. ចុះទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ស្ថិតនៅភូមិ កាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងក្រុមការងារខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូធនាគារពិភពលោក ក្រុមការងារថ្នាក់មូលដ្ឋាន និងប្រធានសហគមន៍ សរុបអ្នកចូលរួមចំនួន ២៤នាក់ ស្រី៥នាក់។