ខេត្តក្រចេះ ៖ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
ក្រុមការងារគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (ឡាសិត ៣) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកម្មវិធីដំណើរទស្សនកិច្ចរបស់លោក Ulrich Schmitt នាយកប្រតិបត្តិ នៃធនាគារពិភពលោកទៅកាន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្នុងគម្រោងឡាសិត៣ ដែលមានផ្ទៃដីទំហំ ៨៤៥.១១ហិកតា។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងឡាសិត ៣, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌួង ពៅ អភិបាលរង នៃគណ:អភិបាលខេត្តក្រចេះ និងលោក Ulrich Schmitt នាយកប្រតិបត្តិនៃធនាគារពិភពលោក និងមានការចូលរួមពីឯកឧត្តម លោក លោកស្រីប្រតិភូមអមដំណើរមកពី ក្រសួងដែនដី នគរូបនីកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារសាលាខេត្ត ស្រុក ឃុំ និងសហគមន៍ ដែលមានអ្នកចូលរួមប្រមាណ ៤៨នាក់ ស្រី ២២នាក់។