នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (ឡាសិត ៣) បានដឹកនាំក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ចូលរួមកម្មវិធីដំណើរទស្សន:កិច្ចរបស់លោក Matien Van Nieuwkoop នាយកសកលផ្នែកប្រតិបត្តិកសិកម្ម និងស្បៀងអាហារសកល នៃធនាគារពិភពលោកទៅកាន់ដីសម្បទានសង្គមកិច្ចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ក្នុងគម្រោងឡាសិត២ ។ កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្តមរ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជានាយកគម្រោងឡាសិត ៣, និងឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ស្ពឺ និងលោក Martien នាយកសកលផ្នែកប្រតិបត្តិកសិកម្ម និងស្បៀងអាហារសកល នៃធនាគារពិភពលោក និងមានការចូលរួមពីឯកឧត្តម លោក លោកស្រីប្រតិភូមអមដំណើរមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដី នគរូបនីកម្ម និងសំណង់ ក្រុមការងារធនាគាពិភពលោក ក្រុមការងារសាលាខេត្ត ស្រុក ឃុំ និងសហគមន៍ដោយអ្នកចូលរួមសរុបប្រមាណ ១៦១នាក់ ស្រី ៦៨នាក់ ។