នៅរសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោក Martien Van Nieuwkoop នាយកសកលផ្នែកប្រតិបត្តិកសិកម្ម និងស្បៀងអាហារសកល នៃធនាគារពិភពលោក និងលោកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា។ ការជួបពិភាក្សាការងារនេះក្នុងគោលបំណង ពិនិត្យមើលនូវបញ្ហាសន្តិសុខស្បៀង និងប្រព័ន្ធចំណីអាហារក្នុងវិស័យកសិកម្មនៅកម្ពុជាដូចជា:
១. ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីត និងវិធានការក្នុងការដោះស្រាយ
២. ផលប៉ះពាល់ពីជម្លោះរវាងរុស្សី និងអ៊ុយក្រែន និងវិធានការដោះស្រាយ
៣. ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងវិធានការដោះស្រាយ
៤. ទិសដៅក្នុងការកសាងគម្រោងអភិវឌ្ឍនាពេលអនាគត ដើម្បីបង្កើនភាពស៊ាំ និងធានានិរន្តភាព។