ឯកឧត្តម ឃី កុសល បានចុះជួបសំណេះសំណាលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិចចំនួន៥ក្នុងខេត្តរតនគិរី

ចេញ​ផ្សាយ​ 16 Sep 2022
5682

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍  ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំក្រុមការងារអនុវត្តគម្រោង និង ប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ជួបសំណេះសំណាលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិចចំនួន៥ គឺសហគមន៍ជនជាតិដើមភាគតិចភូមិក្រឡា ភូមិក្រេះ ភូមិតាង៉ាច ភូមិកងកុយ ភូមិកាន់ឈើង ដែលស្ថិតនៅក្នុង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី  ដើម្បីស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈម ក្នុងសហគមន៍និមួយៗ ដោយមានអ្នកចូលរួមសរុបចំនួន៤០រូប ស្ត្រី១២រូប។  

បន្ទាប់ពីបានពិភាក្សាយ៉ាងជ្រាលជ្រៅសហគមន៍និមួយៗ មានសំណូមពរដូចជា៖
-សំណូមពរជួយស្វែងរកទីផ្សារ
-សំណូមពរភ្នាក់ងារពេទ្យសត្វភូមិ
-សំណូមពរវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនិងការងារកសិកម្ម

ដោយឡែកមានសហគមន៍ជនជាតិដើមភាគតិចភូមិក្រឡាមានសំណូមពរស្នើសុំកូនឈើ គ្រញូង ធ្នង់ បេង ដើម្បីដាំក្នុងសហគមន៍ព្រៃឈើ។