ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម ដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងសហគមន៍ជនជាតិដើមភាគតិច

ចេញ​ផ្សាយ​ 16 Sep 2022
5654
ខេត្តស្ទឹងត្រែង៖ ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២
កម្មវិធីទី១៖
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងក្រុមការងារអនុវត្តគម្រោង ស្តីពីការចុះសិក្សាទីតាំងដីសម្បទានសង្គមកិច្ច និងវឌ្ឍនភាពការងារ សហគមន៍ជនជាតិដើមភាគតិចភូមិកាតូត និងសហគមន៍ជនជាតិដើមភាគតិចភូមិរំពាត់ ដោយមានអ្នកចូលរួមសរុបចំនួន២២រូប ស្ត្រី១រូប។​
កម្មវិធីទី២៖
ចុះត្រួតពិនិត្យទីតាំងសហគមន៍ជនជាតិដើមភាគតិចកាតូត (ជនជាតិព្រៅ)និងទីតាំងប្រភពទឹកស្រោចស្រពសម្រាប់ការងារកសិកម្មក្នុងសហគមន៍ នៅឃុំកំភួន ស្រុកសេសាន ខេត្តស្ទឹងត្រែង និងសំណេះសំណាលជាមួយប្រធាននិងសមាជិកសហគមន៍ជនជាតិដើមភាគតិច សិក្សាពីតម្រូវការនិងភាពខ្វះខាត ពាក់ព័ន្ធនិងការងារកសិកម្មដែលមានអ្នកចូលរួមសរុប២៥រូប ស្ត្រី៦រូប។​
សំណូមពរពីសហគមន៍ជនជាតិដើមមានដូចជា៖
-សំណូមពរជួយស្វែងរកទីផ្សារ
-សំណូមពរភ្នាក់ងារពេទ្យសត្វភូមិ
-និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនិងការងារកសិកម្ម។