នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យមើល Final Draft PIP ៦ឆ្នាំរបស់ក្រសួងកសិកម្ម តាមរបៀបវារៈដូចខាងក្រោម៖
១. ការរៀបចំបទបង្ហាញសម្រាប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (3rd ISM) របស់ធនាគារពិភពលោក
២. ពិនិត្យលើលទ្ធផលនៃការអនុវត្ត Agreed Actions
៣. បញ្ហាផ្សេងៗ ។