ខេត្តស្ទឹងត្រែង៖
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២
ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣(LASED III) ដឹកនាំដោយលោក សាម៉េង កែវ មុនីន ប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារបច្ចេកទេស សហការជាមួយ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មានអ្នកចូលរួមសរុប ២២នាក់ ស្រី២នាក់ បានចុះធ្វើការវិភាគប្រព័ន្ធក្សេត្របរិស្ថាន(AEA) នៅទីតាំងដីសង្គមកិច្ច ស្ថិតនៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។