កិច្ចប្រជុំស្តីពី ការរៀបចំផែនការអនុវត្តន៍គម្រោងសម្រាប់រយៈពេល ៦ឆ្នាំ (Project Implementation Plan)

ចេញ​ផ្សាយ​ 17 Aug 2022
5710
ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២៖
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការអនុវត្តន៍គម្រោងសម្រាប់រយៈពេល ៦ឆ្នាំ (Project Implementation Plan) ផ្តោតសំខាន់ទៅលើផ្នែក SLC, IC និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីមន្ត្រីអនុវត្តន៍គម្រោងថ្នាក់ជាតិទាំងអស់ ដោយមានការចូលរួមផ្ទាល់ចំនួន ១៩នាក់ ស្រី ៣នាក់ និងតាមរយៈ ប្រព័ន្ធ ZOOM ចំនួន ២២នាក់ ស្រី ៦នាក់ សរុបអ្នកចូលរួមទាំងអស់ ៤១នាក់ ស្រី ០៩នាក់។