ពិធីចែកម៉ូតូ ជូនដល់មន្ត្រីអនុវត្តគម្រោងថ្នាក់កណ្តាល និងថ្នាក់ខេត្ត

ចេញ​ផ្សាយ​ 17 Aug 2022
5670

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងគម្រោង ទទួលបន្ទុកការងារសម្របសម្រួល តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASEDIII) បានចែកម៉ូតូ ជូនដល់មន្ត្រីអនុវត្តគម្រោងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដើម្បីប្រើប្រាស់ជាមធ្យោបាយក្នុងការបំពេញការងារនៅតាមតំបន់គោលដៅនានារបស់គម្រោង៕