សកម្មភាពចុះប្រមូលព័ត៍មានបឋមដើម្បីរៀបចំរបាយការណ៍AEA នៅរដ្ឋបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ...
27 Oct 2023
ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ បានចូលរួមចុះធ្វើសម្រង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលាឃុំស្រែគរ ដែលដឹកនាំដោយក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត,តំណាងរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាននៅក្នុង ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមសរុប ៣០នាក់។