វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ(Zoom) ស្តីពី ការវិភាគប្រព័ន្ធក្សេត្របរិស្ថាន

ចេញ​ផ្សាយ​ 17 Aug 2022
5663

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ(Zoom) ស្តីពី ការវិភាគប្រព័ន្ធក្សេត្របរិស្ថាន ដល់សមាជិកសមាជិការក្រុមការងារគម្រោងLASED III ថ្នាក់កណ្តាល និងថ្នាក់ខេត្ត (ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ ឧត្តមានជ័យ បន្ទាយមានជ័យ និងត្បូងឃុំ) ដើម្បីត្រៀមចុះប្រមូលព័ត៌មានឬទិន្នន័យក្សេត្របរិស្ថាននៅតំបន់ទីតាំងគោលដៅ ដីសម្បទានសង្គមកិច្ច (SLC)ដែលគម្រោងបានជ្រើសរើស។ វគ្គបណ្តុះនេះត្រូវបានរៀបចំ ដឹកនាំ និងសម្របសម្រួលដោយ លោក សាម៉េង កែវមុនីន ប្រធានគ្រប់គ្រងទទួលបន្ទុកផ្នែកបច្ចេកទេស ដែល មានអ្នកចូលរួមសរុបប្រមាណចំនួន៥០នាក់ ។ ខ្លឹមសារវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើវិធីសាស្រ្ត និងការប្រើប្រាស់ឧបករណ៍សំខាន់ៗមួយចំនួនដែលត្រូវប្រើសម្រាប់ប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសម្រាប់គម្រោង។