នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់កណ្តាល ដើម្បីពិនិត្យលើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យលើTOR សម្រាប់ការជ្រើសរើសទីប្រឹក្សាផ្នែកអភិវឌ្ឍកសិកម្ម
២. ពិនិត្យលើរបាយការណ៍ សកម្មភាពចុះផ្សព្វផ្សាយពីគម្រោង(Project Outreach) ដល់ក្រុមគោលដៅសហគមន៍ជនជាតិដើមភាគតិច
៣. ពិនិត្យលើរបាយការណ៍Beneficiary Profile
៤. ពិនិត្យលើសកម្មភាពដែលមិនទាន់បានអនុវត្ត
៥. ពិនិត្យលើ Result Frameworks និង
៦. ពិនិត្យលើបញ្ជីសំនួរដែលត្រូវចុះ ធ្វើការវាយតម្លៃតម្រូវការវគ្គបណ្តុះបណ្តាល។៚