កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពរបស់គម្រោងប្រចាំឆមាសទី១​ ឆ្នាំ២០២២​

ចេញ​ផ្សាយ​ 17 Aug 2022
5669
ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣​(LASED III) បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពរបស់គម្រោងប្រចាំឆមាសទី១​ ឆ្នាំ២០២២​ ក្រោមអធិបតីភាពឯកឧត្តម​ ឃី​ កុសល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជានាយកផ្នែកកសិកម្ម​ នៃគម្រោង​ LASED III​ ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ​ តាមរយៈប្រព័ន្ធវីដេអូនិមិត្ត​ (Zoom) និងប្រជុំផ្ទាល់​ សរុបអ្នកចូលរួមប្រមាណ​ ៥០នាក់​ ស្រី០៩នាក់។