ចុះពិនិត្យមើលទីតាំងដីសម្បទានជាក់ស្តែង ដែលស្ថិតនៅក្នុងឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន

ចេញ​ផ្សាយ​ 17 Aug 2022
5665

ខេត្តស្ទឹងត្រែង ៖ ក្រុមការងារបច្ចេកទេស គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ឡុង រតនៈកុមារ និងលោក ទឹម ធុន បានចុះពិនិត្យមើលទីតាំងដីសម្បទានជាក់ស្តែង ដែលស្ថិតនៅក្នុងឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីមើលពីស្ថានភាពព្រៃឈើសម្រាប់រក្សាជាព្រៃសហគមន៍ ទីតាំងភូមិសាស្រ្តសម្រាប់សាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូចសម្រាប់សម្បទានិកប្រើប្រាស់ដើម្បីស្រោចស្រព និងចិញ្ចឹមសត្វ ព្រមទាំងជីកយកសំណាកដីដើម្បីមើលពីទម្រង់ និងវិភាគមើលសារធាតុគីមីសេរីរាង្គក្នុងដីដើម្បីផ្តល់អនុសាស្រ្តដល់សម្បទានិកលើប្រភេទដំណាំដែលត្រូវដាំ។