កិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារនៃគម្រោង LASED III

ចេញ​ផ្សាយ​ 17 Aug 2022
5718
នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ នៅសាលប្រជុំនាងនួន អគារតេជោសន្ដិភាព នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពស្ដីពី ១). ការរៀបចំសៀវភៅណែនាំពីវិធានការងារកសិកម្ម (Nutrition Sensitive Agriculture) និង ២). ការរៀបចំសៀវភៅណែនពីការអនុវត្តល្អក្នុងផលិតកម្មកសិកម្មតាមកិច្ចសន្យា (GCFP) ដែលរៀបចំដោយក្រុមការងារអនុសមាសកសិ-ឧស្សាហកម្ម នៃគម្រោង LASED III ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III ។
ជាលទ្ធផល ឯកឧត្តមនាយក និងជាប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមការងារយកទៅកែសម្រួលបន្ថែមទៀត មុននឹងដាក់ជូនធនាគារពិភពលោក ពិនិត្យ និងផ្ដល់យោបល់បន្ថែម។ សូមបញ្ជាក់ថា សរុបអ្នកចូលរួមមានចំនួន ០៨នាក់ (ក្នុងនោះស្ដ្រីចំនួន ០២នាក់)។