សកម្មភាពចុះស្រង់ទិន្នន័យភូមិ​(Village Profile) និងទិន្នន័យអ្នកទទួលផល (Beneficiaries Profile) នៅភូមិ​អូរកក់ ឃុំអូរគ្រៀង ស្រុកសំបូរ​ ខេត្តក្រចេះ

ចេញ​ផ្សាយ​ 17 Aug 2022
5719

ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ២០២២​ ៖​ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣​ ដឹកនាំដោយលោក​ សាម៉េង កែវមុនីន ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេស រួមជាមួយមន្ត្រីបច្ចេកទេស​នៃគម្រោង LASED III និងមន្រ្តីអនុវត្តគម្រោងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះទៅសហគមន៍ជនជាតិដើមភាគតិច(ជនជាតិព្នង)​ ដែលមានទីតាំងស្ថិតនៅភូមិ​អូរកក់ ឃុំអូរគ្រៀង ស្រុកសំបូរ​ ខេត្តក្រចេះ ដើម្បីចុះស្រង់ទិន្នន័យភូមិ​(Village Profile) និងទិន្នន័យអ្នកទទួលផល (Beneficiaries Profile)​។