ប្រជុំពិភាក្សាការងារពាក់ព័ន្ធការចុះស្រង់ទិន្នន័យអ្នកទទួលផល​សហគមន៍ជនជាតិដើមភាគតិច (Beneficiaries Profile)

ចេញ​ផ្សាយ​ 17 Aug 2022
5708

មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តក្រចេះ៖ ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ២០២២​ ក្រុមការងារនៃ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣​ ដឹកនាំដោយលោក​ សាម៉េង​ កែវមុនីន​ ប្រធានគ្រប់គ្រងទទួលបន្ទុកផ្នែកបច្ចេកទេស និងលោក​ ហុង​ សំណាង​ ទីប្រឹក្សាប្រតិបត្តិការ និងគ្រប់គ្រងគម្រោង (​LASED​ III) រួមជាមួយមន្ត្រីបច្ចេកទេស​ បានជួបប្រជុំជាមួយមន្ត្រីអនុវត្តគម្រោងក្នុងខេត្តក្រចេះ​ ដើម្បីពិភាក្សាការងារពាក់ព័ន្ធការចុះស្រង់ទិន្នន័យអ្នកទទួលផល​សហគមន៍ជនជាតិដើមភាគតិច (Beneficiaries Profile)។