សមាជិកក្រុមផលិតបន្លែនៃគម្រោង LASED III នៅភូមិផ្យ៉ាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការគាំទ្ររបស់គម្រោង ដូចជា គ្រាប់ពូជដំណាំ សម្ភារៈកសិកម្ម និងការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ។ ក្រុមដែលមានសមាជិកសរុប ២៦នាក់ ក្នុងនោះស្ត្រី ១៤នាក់ បានអភិវឌ្ឍជំនាញពីការដាំដុះគ្មានបទពិសោធន៍ ទៅជាការដាំបន្លែតាមបច្ចេកទេសមានរបៀបរៀបរយ។ បច្ចុប្បន្ន ពួកគេអាចផលិតបន្លែធម្មជាតិ ដូចជា សណ្តែក ម្រះ ម្ទេស ប៉េងប៉ោះ និងត្រប់ស្រួយ សម្រាប់លក់ និងប្រើប្រាស់ក្នុងគ្រួសារ។ ការដាំដុះដោយប្រើជីធម្មជាតិដែលអាចរកបាននៅក្នុងសហគមន៍ បានជួយកាត់បន្ថយចំណាយ និងបង្កើនចំណូល។ ផលិតផលបន្លែត្រូវបានលក់នៅទីរួមស្រុក និងនៅក្នុងភូមិ ខណៈដែលអ្វីនៅសល់ត្រូវបានកែច្នៃសម្រាប់ប្រើប្រាស់បន្ត។ គម្រោង LASED III ត្រូវបានគេវាយតម្លៃថា បានរួមចំណែកសំខាន់ក្នុងការកែលម្អជីវភាព និងបង្កើនសមត្ថភាពកសិកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់។